ប្រវត្តិ

សូមស្វាគមន៍មកកាន់រឿងរ៉ាវនៃការបំផុសគំនិតរបស់សមាគមន៍យើងខ្ញុំ!

នៅក្នុងឆ្នាំ២០១៣ អ្នកទេសចរជនជាតិអាមេរិកមួយរូបដែលមានចំណង់ចំណូលចិត្តលើការអប់រំ បានចាប់ផ្តើមបង្កើតសាលានៅទីតាំងដ៏សាមញ្ញតូចមួយ។ ជាមួយការតាំងចិត្ត និងភាពតស៊ូ អ្នកទេសចររូបនេះ បានបង្កើតឱ្យមានបរិដ្ឋានសិក្សាដែលសមស្របសម្រាប់កុមារនៅខេត្តកែបនៃប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ២០១៥ ជំហ៊ានដ៏សំខាន់ត្រូវបានចាប់ផ្តើម នៅពេលដែលអ្នកទេសចរជនជាតិអាមេរិករូបនេះ បានជួបគ្នាជាមួយលោក Jo Yahich។ ជាមួយគ្នានេះ ក្រោមរចនាសម្ព័ន្ធគ្រប់គ្រងថ្មី សាលាបឋមសិក្សាមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ការអប់រំជូនកុមារក្រីក្រ ដែលមានជីវភាពខ្វះខាត និងមានការលំបាកបំផុតនៅក្នុងតំបន់ជនបទនេះ។ គម្រោងនេះត្រូវបានរៀបចំឡើងក្នុងគោលដៅផ្តល់បន្ថែមលើការអប់រំសាធារណៈ ដែលផ្តល់ការអប់រំផ្នែកភាសាអង់គ្លេស និងវគ្គសិក្សាកុំព្យូទ័រ ដែលមុខវិជ្ជាទាំងពីរនេះ អាចនាំមនុស្សទាំងអស់ទៅកាន់ពិភពលោកទាំងមូលជាសកល។ ដោយឡែក គម្រោងនេះត្រូវបានបង្អាក់នៅចុងឆ្នាំ២០២០ ដោយហេតុលោក Jo Yahich បានទទួលមរណភាពដោយសារជម្ងឺកូវីដ។

នៅពេលដែលប្រទេសបានបើកឡើងវិញនៅចុងឆ្នាំ២០២២ ភរិយារបស់គាត់គឺ លោកស្រី Maddalena Fanti បានទៅកាន់ទីនោះជាមួយមិត្តភក្កិរបស់គាត់។ ជំនួបជាមួយសិស្សានុសិស្ស និងសមាគមន៍នានាក្នុងតំបន់បានអនុញ្ញាតឱ្យយើងដឹងថា “ យើងមានកិច្ចការដែលត្រូវធ្វើជាបន្ទាន់ ” ដើម្បីជម្រុញឱ្យកាន់តែទូលំទូលាយជាកម្រិតសកលលើសពីសាលាសាមញ្ញមួយដែលដឹកនាំដោយ Jo.

សមាគមន៍អ៊ឺរ៉ុប “JO YAHICH” ដើម្បីជួយកុមារដែលមានឱកាសតិចតួចក្នុងការសិក្សា KKEP ON LEARNING ត្រូវបានបង្កើតឡើង។