សមាគមន៍
កុមារទាំងអស់ត្រូវមានសិទ្ធិទទួលបានការអប់រំប្រកបដោយគុណភាព។ មនុស្សគ្រប់គ្នាបានដឹងថាការអប់រំគឺជាមាគ៌ាដែលនាំមនុស្សទៅកាន់ជីវិតដ៏ប្រសើរ។ ថ្វីបើសេវាអប់រំសាធារណៈ នៅប្រទេសកម្ពុជាឥតគិតថ្លៃក៏ដោយ ក៏ប៉ុន្តែមិនអាចអនុវត្តទាំងស្រុងសម្រាប់អ្នកដែលខ្វះខាតបំផុតនោះទេ។ ដើម្បីទៅសាលារៀនអ្នកត្រូវមានសំលៀកបំពាក់, មានមធ្យោយបាយធ្វើដំណើរ និងមានសម្ភារៈសម្រាប់សិក្សា។ នៅពេលដែលអ្នករកបានតិចជាង ៣០ដុល្លារក្នុងមួយខែ ហើយអ្នកត្រូវចំណាយថ្លៃហូបចុក, ថ្លៃស្នាក់នៅ និងការចំណាយផ្ទាល់ខ្លួន នោះអ្នកនឹងគិតថាការសិក្សាមិនតែងតែជាអាទិភាពនោះទេ។ ហេតុផលទាំងនេះហើយដែល KKEP ON LEARNING ចូលរួមហើយអ្នកត្រូវចូលរួម។ គោលបំណងសំខាន់របស់ KKEP ON LEARNING គឺដើម្បីប្រមូលមូលនិធិ។ មូលនិធិនេះគឺត្រូវបានកៀរគរដើម្បីផ្តល់ជូននូវការស្លៀកពាក់ ចិញ្ចឹមថែទាំ មធ្យោយបាយដឹកជញ្ជូន និងការអប់រំដល់កុមារដែលជួបប្រទះការលំបាកនៅក្នុងតំបន់កែប។
“ធ្វើឱ្យការអប់រំអាចដំណើរការបាន” គឺជាគោលបំណងចម្បងរបស់យើង។ KKEP ON LEARNINGធានាថាថវិកាដែលទទួលបានត្រូវបានចែកចាយនិងផ្តល់អាទិភាព ដល់អ្នកខ្វះខាតបំផុត។ នៅគ្រប់ពេលវេលាតាមដែលអាចធ្វើទៅបាន KKEP ON LEARNING បានតាមដានលើកុមារម្នាក់ៗ និងផ្តល់ការរាយការណ៍ជាទៀងទាត់ដល់ម្ចាស់ជំនួយ។